លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២ -២០២៣ នៅសាលាបឋមសិក្សាថ្មស ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង អមដំណើរដោយ ការិយាល័យអប់រំស្រុក ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរ ភូមិ លោកនាយកនាយករងលោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលាសាលាបឋមថ្មស និងវិទ្យាល័យថ្មស រួមជាមួយមាតាបិតា អាណាព្យាបាលសិស្សានុសិស្ស ។ក្នុងនោះដែររដ្ឋបាលស្រុកបានចូករួមឧបត្ថម្ភថវិកា ៤០០,០០០រៀល(បួនរយពាន់រៀលគត់)ជូនដល់សាលាសម្រាប់ប្រើប្រាស់តាមតម្រូវការ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣
January 2, 2023













