ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្រោមអធិបតីភាពលោក សំ សំអុល នាយករងរដ្ឋបាលសាលាស្រុកកោះកុង ដែលមានសមាសភាពចូលរួមមាន ៖
- សមាជិកក្រុមប្រឹក្សាឃុំ
- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- អាជ្ញាធរភូមិកោះស្រឡៅ
លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះស្រឡៅ - សិស្សានុសិស្ស រួមទាំងមាតាបិតាសិស្ស
ដែលមានសមាសភាពចូលរួម ៣៧៧នាក់ ស្រី ៩៣នាក់ ស្ថិតនៅសាលាកោះស្រឡៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ៕