រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួម កិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួម​កិច្ចប្រជុំ​សាមញ្ញប្រចាំខែធ្នូ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​ ដើម្បីបូកសរុបលទ្ធផលការងារខែធ្នូ និងប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​

សមាសភាពរួមមាន​លោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៥នាក់ ស្រី ០៧នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង