រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ០៧:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមក្នុងយុទ្ធនាការផ្សព្ធផ្សាយ ដើម្បីជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ដែលមានកូនៗគ្រប់អាយុ អោយទៅចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំ២០២៣ នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ លោកមេភូមិ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាល អាណាព្យាបាលកុមារមួយចំនួន និងសិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនត្រពាំងរូង និងសាលាបឋមសិក្សារុងផ្លាមកេសន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។