រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញសំណេះសំណាល ជាមួយសិក្ខាកាមកំពុងហ្វឹកហ្វឺន ជំនាញការពារព្រំដែនគោក នៅតំបន់ប្រតិបត្តិការសឹករងកោះកុង វរសេនាតូចលេខ៣

តំបន់ប្រតិបត្តិការសឹករងកោះកុង វរសេនាតូចលេខ៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញសំណេះសំណាល ជាមួយសិក្ខាកាមកំពុងហ្វឹកហ្វឺន ជំនាញការពារព្រំដែនគោក ។

លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបា លខេត្តកោះកុង អមដំណើរដោយឧត្តសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងសហការី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់សិក្ខាកាមដែលកំពុងសិក្សាវគ្គជំនាញការពារព្រំដែនគោក ប្រចាំឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចលេខ ៣ ។
ឆ្លៀតយកឱកាសនេះដែរក្នុងនាមប្រធានគណៈបញ្ជាការឯកភាព សូមកោតសរសើរខ្ពស់ចំពោះយោធិនជាសិក្ខាកាម ដែលបាមលះបង់ពេលវេលា ចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹងសមត្ថភាពកន្លងកិច្ចការពារបូរណភាពទឹកដី និងសូមផ្តាំផ្ញើដល់យោធិនទាំងអស់ត្រូវខិតខំគោរពប្រតិបត្តិតួនាទី ភារកិច្ច ឱ្យបានខ្ជាប់ខ្ជូន ការពារដាច់ខាតបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងពីគ្រូយោធាចារ្យ ដើម្បីអោយលទ្ធផលក្នុងប្រឡងបញ្ចប់វគ្គកាន់តែល្អប្រសើរ ។
នៅក្នុងឱកាសនោះដែរលោកជំទាវបាននាំយកថវិកា និងសំភារ គ្រឿងឧបភោគ បរិភោគមួយចំនួនជូន គណៈគ្រប់គ្រងវគ្គផងដែរ៕
ថ្ងៃចន្ទ ៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ December 26, 2022

អត្ថបទទាក់ទង