/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមកិច្ចប្រជុំក្រុមអ្នកផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិកររបស់គម្រោងស្ទៀរ (STEER)

ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំក្រុមអ្នកផលិត ស្តីពីការកត់ត្រាបញ្ជីស្នាម ការជំរុញការផលិត និងការរៀបចំផែនការក្រុម របស់កសិកររបស់គម្រោងស្ទៀរ (STEER) ដែលសហការ និងសម្របសម្រួលដោយអង្គការ Save the Children ខេត្តកោះកុង។

កិច្ចប្រជុំក្រុមនេះធ្វើនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ ស្រី ០៦នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ០៣គឺ ៖

១.ស្វែងយល់ពីបញ្ហាប្រឈមរបស់ក្រុម និងស្វែងរកដំណោះស្រាយបង្ហាញពីលទ្ធផលដែលក្រុមបានអនុវត្តកន្លងមក យល់ពីសារៈប្រយោជន៍ពីការចងក្រងក្រុមផលិត,

២.រៀបចំផែនការផលិតបន្ត និងជំរុញឲ្យក្រុមនៅបន្តដំណើរការ ទោះគម្រោងជិតចប់ក៏ដោយ,

៣.ចុះតាមដាន និងផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិប្រៃ និងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

និងបានដឹកនាំកសិករមកពីភូមិចម្លងគោ ឃុំថ្មស ទស្សនកិច្ចសិក្សាអំពីដំណាំត្រសក់ផ្អែម នៅចម្ការកសិករ ឡាយ រ៉ន ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/08/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ «បិទការប្រកួតប្រជែងជ័យលាភីសិស្សានុសិស្សប្រចាំឆ្នាំ២០២៥ -២០២៦ នៃសាលាអាស់សាឡាម»

  • ហេង គីមឆន/
    26/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​កិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់

  • ហេង គីមឆន/
    26/08/2026

    ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿង​ញៀន​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង