ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង ៨ និង០០ នាទីព្រឹក លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំក្រុមការងារគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំ ទទួលស្វាគមន៍ក្រុមការងារវាយតម្លៃជាប្រចាំ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះធ្វើការវាយតម្លៃជាប្រចាំលើការងារគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំ នៅសាលាឃុំកោះកាពិ សមាសភាពចូលរួមក្រុមការងារវាយតម្លៃគម្រោងអាហារូបត្ថម្ភថ្នាក់ជាតិ /ថ្នាក់ខេត្ត /ថ្នាក់ស្រុក និងក្រុមការងារគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំសរុបចំនួន ១៦ នាក់ស្រីចំនួន ០២ នាក់ ៕