រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធាននៃអង្គប្រជុំ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាស្រុក ជំនួយការរដ្ឋបាលឃុំ ជំនួយកាហិរញ្ញវត្ថុឃុំ មេភូមិទាំង៣ នាយកសាលាទាំង៣ មណ្ឌលសុខភាពត្រពាំងរូង និងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។
លេីរបៀបវារះចំនួន ០៨:
១.មតិបើកកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាឃុំ
២. ពិនិត្យកូរ៉ុម
៣.ពិនិត្យ អនុម័តរបៀបវារះ
៤. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន
៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង  របាយការណ៍ ១ខែកន្លងមក
៦.របាយការណ៍ស្ថិតិ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគបាល
៧.របាយការស្ថិតិសិស្ស គ្រូ របស់នាយកសាលាបឋម អនុវិទ្យាល័យ
៨.របាយការណ៍ ស្ថិតិប្រជាពលរដ្ឋ និងបញ្ហាប្រឈមរបស់ភូមិនីមួយៗ
៩.ពិនិត្យរបាយការណ៍ ច្រកចេញចូលតែមួយរដ្ឋបាលឃុំ ប្រចខែ
១០.របាយការណ៍ស្ថិតិ សកម្មភាព បញ្ហាប្រឈម មណ្ឌលសុខភាពឃុំ
១១. បញ្ហាផ្សេងៗ និងដំណោះស្រាយ
១២.ផែនការបន្ត
១៣. បិទអង្គប្រជុំ
    មានសមាសភាពចូលរួមរុបចំនួន១៩នាក់ស្រី០២នាក់​ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕

អត្ថបទទាក់ទង