ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលរងស្រុកកោះកុង នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីមេឃុំទាំង៤ឃុំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ នៅគេហដ្ឋានលោកជំទាវ ស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។