លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក លោកនាយក/នាយករងរដ្ឋបាល មន្ត្រីរដ្ឋបាលស្រុក និងលោកមេឃុំទួលគគីរ បានចុះទស្សនៈកិច្ចសិក្សាផ្លូវលំចំនួន០១ ខ្សែ ដែលជាគម្រោងគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍជនបទ និងក្រសួងទេសចរណ៍ ដែលជាគម្រោងផ្លូវទេសចរណ៍ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង៣:០០នាទីរសៀល