លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំក្រុមការងារស្រុក ដោយមានតំណាងពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្រុមប្រឹក្សាឃុំពាមក្រសោប និងតំណាងសហគ្រាស សម្បត្តិ ស្រីលីន ខនស្រ្តាក់សិន ឯ.ក បានចុះពិនិត្យ និងប្រគល់-ទទួលការងារជួសជុលផ្លូវបេតុងអាមេ ១ខ្សែប្រវែង ៤៤៥ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាគម្រោងថវិកាស្រុកឆ្នាំ២០២២) ។
ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង២:៣០នាទីរសៀល