លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ភិរម្យ អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបី និងប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថងអភិបាលនៃគណ:អភិបាលខេត្តកោះកុង ។
នៅបរិវេណវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីព្រឹក