រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបាននាំយកថវិកាសប្បុរសធម៌របស់លោកជំទាវអភិបាលខេត្តកោះកុង និងឯកឧត្ដមអ្នកតំណាងរាស្ត្រមណ្ឌលកោះកុងផ្ដល់ជូនគ្រួសារអ្នកជំងឺជាបុគ្គលិកអប់រំ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ

ថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២
លោកង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អញ្ជើញសួរសុខទុក្ខ លោក ខៀវ ផនប្រធានការិយាល័យគណនេយ្យ និងទ្រព្យរដ្ឋដែលមានជំងឺជាទម្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនាំយកថវិកាសប្បុរសធម៌ចំនួន ៨លានរៀលជាការឧបត្ថម្ភរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងនិងស្វាមី និងថវិកាចំនួន ១០០ដុល្លា ជាការឧបត្ថម្ភ របស់ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌល ខេត្តកោះកុង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកជំទាវ ប្រគល់ជូនគ្រួសារអ្នកជំងឺផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ (អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង