រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤២ រួមមាន :

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត កោះកុង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែតុលា ឆ្នាំ២០២២

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និង របៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្ត

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សំណុំឯកសារពាក់ព័ន្ធនឹងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅតាមបណ្តាក្រុង ស្រុក ឆ្នាំ២០២២

៧-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង :
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៨-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅបន្តរបស់

៩-ពិនិត្យ និងអនុម័ត លើសំណើសូមតែងតាំងមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្តកោះកុង

១០-បញ្ហាផ្សេងៗ។

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ November 17, 2022

អត្ថបទទាក់ទង