ស្រុកកោះកុង ៖ ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភ បានដឹកនាំក្រុមការងារអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភ ចូលរួមវគ្គបណ្តុះបណ្តាល អំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល នៃកម្មវិធីវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៅលើទូរស័ព្ទឆ្លាតវៃ និងថេបប្លេត ដល់អ្នកប្រើប្រាស់ថ្នាក់ក្រុង ស្រុក ដែលរៀបចំដោយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គ.ជ.អ.ប រយៈពេល ០២ថ្ងៃ ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តកំពត។
សមាសភាពចូលរួមមានលោក លោកស្រីក្រុមការងារគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារអាហារូបត្ថម្ភខេត្តកោះកុង កំពុងឆ្នាំង និងក្រុមការងារនៃស្រុកគោលដៅ ជុំទី១ និងទី២ នៃខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង។