រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុះ សុប ចៅសង្កាត់រងទី២ សង្កាត់ដងទង់ បានដឹកនាំមេភូមិ១ និងប្រជាការពារសង្កាត់ សហការ ជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់ខាងលិចផ្សារដងទង់

ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ៣,០០ នាទីរសៀល លោក សុះ សុប ចៅសង្កាត់រងទី២ សង្កាត់ដងទង់ បានដឹកនាំមេភូមិ១ និងប្រជាការពារសង្កាត់ សហការជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់ខាងលិចផ្សារដងទង់ និងបានគូសគំនូសថ្នាំពណ៍កំណត់ចិញ្ចើមផ្លូវ ព្រមទាំងបានណែនាំឱ្យអាជីវករលក់ដូរ នៅខាងក្នុងគំនូសដែលក្រុមការងារបានកំណត់ស្រាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អ និងជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍(ដោយសារការលក់ដូររបស់បងប្អូននៅលើផ្លូវសាធារណៈ) ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង