រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានសហការណ៍ជាមួយក្រុមការងារអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ)ចុះសិក្សាស្ថានភាពផ្លូវអទិភាពជួសជុលបន្ទាន់ជំហ៊ាន២ ក្នុងឆ្នាំ២០២២ នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល និង ចុះពិនិត្យការដ្ឋានថែទាំផ្លូវលក្ខណៈខួប ក្នុងឆ្នាំ២០២២ នៅសំឡូតពោធិ៍បឹង ។

នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញរួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទ ចុះសហការជាមួយក្រុមការងារអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ) សិក្សាស្ថានភាពខ្សែផ្លូវជនបទ ១ខ្សែ ប្រវែង ៣​,៧០០ម៉ែត្រ ទទឹងខ្នងលើ ០៥ម៉ែត្រ ដែលខូចខាត នៅក្នុងចំណុច ភូមិឈូកដីស្តុក  ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីធ្វើការជួសជុលបន្ទាន់នៅក្នុងឆ្នាំ ២០២២ ក្រោមប្រភពថវិការឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានចុះត្រួតពិនិត្យការដ្ឋានថែទាំផ្លូវលក្ខណៈខួប ឆ្នាំ២០២២ ផ្លូវ០១ខ្សែ ប្រវែង ៨,០០០ម៉ែត្រ ផ្លូវសំឡូតពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕

អត្ថបទទាក់ទង