/ / /

សកម្មភាពលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ដល់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្រ្តីប៉ូលិសចរាចរណ៍ក្រុងខេមរភូមិន្ទ បានចុះចងបដា និងអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ក្នុងឪកាសបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ដោយបានចែកជូននូវសម្ភារៈដូចជា:
-សៀវភៅច្បាប់ស្ដីពីចរាចរណ៌ផ្លូវគោកចំនួន ៦០ក្បាល
-សៀវភៅអ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៦០ក្បាល
-ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ១០០សន្លឹក
-ស្ទីកគរ័ចំណាំងផ្លាតចំនួន ២០០សន្លឹក
-បដាចំនួន ០២ផ្ទាំង

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។

ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    20/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ក្រុមការងារបច្ចេកទេសខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះសិក្សាគម្រោងមូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៦ មានចំនួន ៤គម្រោង

  • ហេង គីមឆន/
    20/03/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ និងលោកស្រី​ វ៉ា​ រ៉ាវី​ អនុប្រធាន​មន្ទីរ​ បានអញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាល​ «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល»

  • ហេង គីមឆន/
    20/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៤សន្លឹក

  • ហេង គីមឆន/
    20/03/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទីនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ ក្រុមការងារជំនាញនាយកដ្ឋានអក្សរសម្ងាត់

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/03/2026

    កិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា