រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណង សាំងសារិន មេភូមិ១ នៃឃុំកោះកាពិ បាននាំយកអង្ករចំនួន ២បាវ ស្មើនឹង ១០០ គីឡូក្រាម ទៅចែកជូនគ្រួសារក្រីក្រ និងចាស់ជរា នៅភូមិ១ ឃុំកោះកាពិ ។

ឃុំកោះកាពិ : ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ណង សាំងសារិន មេភូមិ១ នៃឃុំកោះកាពិ បានដឹកនាំកម្លាំងប្រជាការពារភូមិចំនួន ០១នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិចំនួន ០២នាក់ បាននាំយកអង្ករចំនួន ២បាវ ស្មើនឹង ១០០ គីឡូក្រាម ទៅចែកជូនគ្រួសារក្រីក្រ និងចាស់ជរា នៅភូមិ១ ឃុំកោះកាពិ បានចំនួន ១០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន ១០ គីឡូក្រាម ។ អង្ករចំនួន ២បាវ ដែលបានយកទៅចែកជូនគ្រួសារក្រីក្រនេះ គឺមានការឧបត្ថម្ភថវិកាពីលោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌលសីមា ចំនួន ១៥០.០០០រៀល និងថវិការបស់លោកមេភូមិ១ ចំនួន ១៥០.០០០រៀល។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង