លោក ទួន ឱទី អភិបាលស្ដីទី បានចាត់លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ និងលោក លឿន សុខណាន អនុប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ បានចុះផ្សព្វផ្សាយពីសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំភ្ញីមាសដោយមានកាអញ្ជើញចូលរួមពីលោកឡុញ សុផល មេឃុំភ្ញីមាស លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកទាំងបី ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ នៅសាលាឃុំភ្ញីមាស។
ដោយជម្រុញឃុំត្រូវរៀបចំទីតាំងលើការអនុវត្តនៃការផ្ដល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយនៃរដ្ឋឃុំ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងអោយបានមុនថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ៕
…………………………………………………………………………..
ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២
October 28, 2022