រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស្រី ពិនសោភា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែតុលា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោកស្រី ស្រី ពិនសោភា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែតុលា ឆ្នាំ២០២២ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញាលើកទី១ អាណត្តិទី៣ របស់ក្រុប្រឹក្សាស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៥.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងសេចក្ដីសម្រេច÷
- សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណ:កម្មការគ្រប់គ្រងគម្រោងជួសជុល ផ្លូវបេតុងអាមេ១ខ្សែ ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
- សេចក្ដីសម្រេចសមាសភាពគណ:កម្មការគ្រប់គ្រងគម្រោង ថែទាំ និងជួសជុលអគារសាលាស្រុកមណ្ឌលសីមា១ខ្នង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
- សេចក្ដីសម្រេចសមាសភាពគណ:កម្មការគ្រប់គ្រងគម្រោង តបណ្ដាញអគ្គិសនី នៅការិយាល័យច្រកចេញចូលតែមួយ នៃស្រុកមណ្ឌលសីមា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៦.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែតុលា ឆ្នាំ២០២២
៧.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ១៤:០០នាទីរសៀល

អត្ថបទទាក់ទង