លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានចូលរួមជាមួយ លោក គង់ សុភាព អនុប្រធានក្រុមចលនាយុវជន (ក្រុម១៥៧) សាខាខេត្តកោះកុង តំណាងលោកស្រេង ហុង ប្រធានចលនាយុវជន (ក្រុម១៥៧) សាខាខេត្តកោះកុង មកប្រគល់ផ្ទះឈើប្រក់សុីប្រូជញ្ជាំងបាំងសង្កសីធ្វើរួចមានទំហំ ៥ម៉ែត្រ✖️៩ម៉ែត្រ ០១ខ្នងផ្ទះ និង នាំយកគ្រឿងទេសរួមមាន:
អង្ក១បាវតូច ២៥គីឡូក្រាម ប្រេងឆា១លីត្រ ភេសជ្ជ:១កេះ ទឹកសុទ្ធ១កេះ ខ្ទឹមស១គីឡូ កាពិ១គីឡូ ប៊ីចេង១គីឡូ អំបិល១គីឡូ ស្ករស១គីឡូ ទឹកត្រី១យួរ រស់ឌី១គីឡូ ថវិការចំនួន២០ម៉ឺនរៀលជូនប្រជាពលរដ្ឋចំនួន០១គ្រួសារដែលផ្ទះគាត់ដួលរលំមានឈ្មោះម៉ៅ សុខលីន ភេទ ស្រី អាយុ ៣៤ ឆ្នាំ (ជាស្រ្តីមេម៉ាយ)មានកូនស្រី១នាក់អាយុ១០ឆ្នាំក្នុងបន្ទុករស់នៅ ភូមិ ៣ ឃុំ បាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្ត កោះកុង ។
ផ្ទះអស់ថវិការចំនួន៨,២០០,០០០រៀលគត់ (ប្រាំបីលានពីរយពាន់ រៀលគត់)។
ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២