ឃុំត្រពាំងរូង:ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោកខឹម ភុនសុវណ្ណ ជំទប់ទី១ លោក ទូច សុវណ្ណ ជំទប់ទី២ និងលោក ផន ឆៃវិរ៉ាត់ ជំនួយការហិរញ្ញវត្ថុឃុំ បានចូលរួមវគ្គបណ្តុះបណ្តាល រំលឹកសេចក្ដីណែនាំលេខ០២៥ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ ដល់រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេសតាមរយៈប្រព័ន្ធអនឡាញ(Zoom Meeting) នៅសាលាឃុំត្រពាំងរូង ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការគាំទ្រពីអង្គការយូនីសេហ្វ។
ក្នុងវគ្គបណ្តុះបណ្តាលនេះផ្សព្វផ្សាយពី:
-សេចក្តីណែនាំលេខ០៤៥ ស្តីពីការជ្រើសរើសតំណាងយុវជនចូលរួមជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារឃុំ-សង្កាត់
-សេចក្តីណែនាំលេខ០២៥ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង