រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ផាត់ សេង ប្រធានមន្ទីរស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកញ្ញា និងលទ្ធផលការងារប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២២

នៅសាលប្រជុំមន្ទីរសាធារណ​ការ និងដឹកជញ្ជូនខេត្តកោះកុង ៖ រសៀលថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ផាត់ សេង ប្រធានមន្ទីរស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២២ និងលទ្ធផលការងារប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២២​ របស់ការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

លោកប្រធានអង្គប្រជុំ ស្នើឱ្យបណ្តាការិយាល័យពិនិត្យ និងលើកយកផែនការ ដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តស្របតាមផែនការដែររឺទេ ដើម្បីឆ្លើយតបនិងគោលដៅរបស់មន្ទីរ៕

អត្ថបទទាក់ទង