លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ព្រះតេជគុណបិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្ដាំ វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) និងលោកស្រី គង់ វាសនា អនុប្រធានគណ:កម្មការអនុសាខាកាកក្របាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារចំនួន ៥៨ គ្រួសារ (ចាស់) និង០៤ គ្រួសារ(ថ្មី) សរុប៦២ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០ គីឡូ គ្រឿងបរិភោគចំនួន០១ កញ្ចប់ ទឹកសុទ្ធចំនួន០៣ យួរ កូនដេីមខ្នុរចំនួន០១ ដេីម និងថវិកាចំនួន២០,០០០រៀល (ដែលជារបស់លោក វង លីសៀក សរុបទឹកប្រាក់ចំនួន១,២០០,០០០ រៀល ជាសប្បុរសជនមកពីរាជធានីភ្នំពេញ) នៅចំនុចកោះលយ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
មានការចូលរួមពី មន្ត្រីរដ្ឋបាលស្រុក លោកមេឃុំប៉ាក់ខ្លង សមាជិកភូមិ មេក្រុម កងកម្លាំងអាវុធហត្ថស្រុក កងកម្លាំងប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋ ។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២