រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក ដឹកនាំក្រុមការងារថ្នាក់ស្រុក បានចុះពិនិត្យសិក្សានៅទីតាំងនៃគម្រោង និងបន្តដំណើចុះពិនិត្យមើលទីតាំង គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៣ខ្សែ ស្ថិតនៅឃុំពាមក្រសោប

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារថ្នាក់ស្រុក បានចុះពិនិត្យសិក្សានៅទីតាំងនៃគម្រោងខាងលើ និងបន្តដំណើចុះពិនិត្យមើលទីតាំង គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៣ខ្សែ ស្ថិតនៅឃុំពាមក្រសោប
១.សាងសង់ផ្លូវបេតុងមានជើងប្រវែង ១៨០ម៉ែត្រ ទទឹង ២.២ ម៉ែត្រ និងកម្រាស់០.១ម៉ែត្រ (គាំទ្រថវិការដ្ឋបាលខេត្ត ឆ្នាំ២០២២)
២.សាងសង់ផ្លូវបេតុងប្រវែង ៤៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ សម្រាស់ ០.២ម៉ែត្រ (គាំទ្រថវិការដ្ឋបាលស្រុក ឆ្នាំ២០២២)
៣. សាងសង់ផ្លូវបេតុងប្រវែង ១៦៥ម៉ែត្រ ទទឹង ៦ម៉ត្រ និងកម្រាស់០.២ម៉ែត្រ (គាំទ្រថវិការដ្ឋបាលឃុំ ឆ្នាំ២០២២) ។
ដោយមានការចូលរួមពីលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត មន្រ្តីក្រោមឱវាទ លោកនាយក នាយករងរដ្ឋបាលស្រុកមន្រ្តីការិ.ផែនការ និងគាំទ្រឃុំសង្កាត់ លោកមេឃុំ មេភូមិ នឹងក៏មានការចូលរួមពីមន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំពាមក្រសោបផងដែរ ។
ក្នុងខណៈផងដែរ លោក សុខ ភារម្យ អភិបាលស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់នឹងទីតាំងគម្រោង រួមទាំងអាជីវកលក់ដូរនៅក្នុងផ្សារ និងបានផ្តាំផ្ញើក្រោយពីបានផ្លូវសូមជួយថែរក្សាប្រើប្រាស់ឱ្យយូរអង្វែង និងជាពិសេសសូមចូលរួមសំអាតអនាម័យបរិស្ថានតាមផ្ទះឱ្យបានស្អាតសម្រាប់ការរស់នៅ ។
ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង៩:៣០នាទីព្រឹក

អត្ថបទទាក់ទង