លោក សុខ ភិរម្យ អភិបាលស្រុក បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា និង លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចុះសួរសុខទុក្ខស្រ្តីសម្រាលកូនលើទូក (កូន០៧ខែ ទំងន់១,៨kg) មានឈ្មោះ លឹម ម៉ាប់ អាយុ៣២ឆ្នាំ និងមួយគ្រួសារទៀតក្រីក្រសម្រាល កូននៅមន្ទីរពេទ្យបង្អែក សរុបចំនួន ០២គ្រួសារ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនក្នុងម្នាក់ៗមាន អង្ករ ២០kg មីម៉ាម៉ា០១កេស គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ ទឹកសុទ្ធ០៣យួរ និងថវិកាចំនួន ១០០,០០០រៀល ក្នុងនោះក៏មានការជួយឧបត្ថម្ភថវិកាផ្ទាល់របស់លោក សុខ ភិរម្យ អភិបាលស្រុក ចំនួន ១០០,០០០រៀល និងថវិកាលោកមេឃុំប៉ាក់ខ្លង ចំនួន ១០០,០០០រៀល សរុបចំនួន ៣០០,០០០រៀល ។
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២