លោក សុខ ភិរម្យ អភិបាលស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មានឈ្មោះ ឡឹង ម៉ង អាយុ៩៨ឆ្នាំ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២៥kg គ្រឿងឧបភោគបភោគ មី០១កេស ទឹកសុទ្ធ០២យួរ និងថវិកាចំនួន ១០០,០០០រៀល និងថវិកាលោកមេឃុំប៉ាក់ខ្លង ចំនួន ១០០,០០០រៀល ។
ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង១០:៤០នាទីព្រឹក