លោក សុខ ភិរម្យ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២០០,០០០រៀល ក្នុងនោះមានអង្ករ០៤បាវ ស្មើ២០០គ.ក ទឹកស៊ីអ៉ីវ០៧យួរ មីម៉ាម៉ា១៨កេស ត្រីខ០៤យួរ ស្ករស១០គ.ក តែ៣០កញ្ចប់ ទឹកដោះគោ១១កំប៉ុង ទឹកត្រី០២យួរ ទឹកភេសជ្ជះ០៣យួរ ទឹកផ្លែឈើ០៤កេស អំបិល០៣kg ប៊ីចេង០២kg ទឹកសុទ្ធ ១០០យួរ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកអភិបាលស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២