/ / /

លោក ប្រាក់  វិចិត្រ  អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោក លឹម ឌី ចៅសង្កាត់ដងទង់  និងលោកចៅសង្កាត់រងទី១  សមាជិកក្រុមប្រឹក្សាសង្កាត់ លោកអនុភូមិ៤  ព្រមទាំងប្រជាការពារសង្កាត់ ចូលរួមជាមួយសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៤  ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ០៨,០០នាទីព្រឹក លោក ប្រាក់  វិចិត្រ  អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោក លឹម ឌី ចៅសង្កាត់ដងទង់  និងលោកចៅសង្កាត់រងទី១  សមាជិកក្រុមប្រឹក្សាសង្កាត់ លោកអនុភូមិ៤  ព្រមទាំងប្រជាការពារសង្កាត់ ចូលរួមជាមួយសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការជួយឧបត្ថម្ភរបស់លោក បណ្ឌិត រ៉ស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍  ដែលបានផ្តល់តាមរយ:លោក សុះ  ម៉ាត់លី  ប្រធានសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងតាមរយៈលោក លឹម ឌី ចៅសង្កាត់ដងទង់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលគាត់មានជីវភាពខ្វះខាតតាមខ្នងផ្ទះ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ សរុបមានចំនួន២៩ខ្នងផ្ទះ នៅក្នុងមួយខ្នងផ្ទះៗ ទទួលបាន ៖ អង្ករ៣០គក្រ  , មី៥កញ្ចប់  ,  ស្កសរកន្លះគក្រ  ,  និងប្រេងឆា១ដប  សរុបថវិកាក្នុង១ខ្នងផ្ទះស្មើ២៥ដុល្លារ  សរុបរួមទាំង២៩ខ្នងផ្ទះ( ២៩គ្រួសារ) ស្មើថវិកា ៧២៥ដុល្លារ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”