រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក លេីកទី២៦ ក្រោមអធិបតីភាព លោក សាយ ហេង ប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី២៥
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍ អំពី ផ្នែក អប់រំ
៤.របាយការណ៍ អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែ កញ្ញា
៦.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៧.របាយការណ៍ របស់ ក្រុមទ្រទ្រង់សុខភាពភូមិ ប្រចាំខែកញ្ញា
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាបឋមកោះស្ដេច នាយិកាសាលាមត្តេយ្យសហគមន៍ព្រែកស្មាច់ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤