ឃុំកោះកាពិ: ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន ដឹកនាំដោយលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ នៅសាលាឃុំកោះកាពិ។ កិច្ចប្រជុំនេះបានប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម:
១/ពិនិត្យកូរ៉ុមក្រុមប្រឹក្សាឃុំចូលរួម
២/ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ
៣/ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២២
៤/ពិភាក្សា និងអនុម័តផែនការចុះបើកវេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព
៥/ផ្សព្វផ្សាយផែនការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ
៦/បញ្ហាផ្សេងៗ
៧/បិទកម្មវិធី
ដែលមានសមាសភាពចូលរួមសរុបចំនួន ១៨រូប ស្រី ០១រូប ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ