ស្រុកកោះកុង៖ ព្រឹកថ្ងៃអាទិត្យ ៨ រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិក ស.ស.យ.ក.ស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង ដឹកនាំយុវជនស.ស.យ.ក.ស្រុកកោះកុង នាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនចូលរួមកាន់បិណ្ឌទី៨ នៅវត្តព្រះពុទ្ធកោះកុងក្នុង នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង