ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងជាសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង រួមជាមួយក្រុមការងារ តំណាងលោក ជា សូវីអភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង នាំយកសម្ភាររបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ឆាយ កើន ដែលទទួលមរណភាពដោយរោគាពាធ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សម្ភាររួមមានអង្ករ ៥០គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកត្រី ២ដប ប្រេងសណ្តែត ២ដប ស្ករស ២គីឡូ អំបិល ២ថង់ ប៊ីចេង ២កញ្ចប់ ទឹកស៊ីអ៊ីវ២ដប មី ១កេស និងថវិកាកាកបាទក្រហម ១០០ ០០០រៀល។