ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង: ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុសិ៍្តសហការ នឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងប្រជាការពារឃុំត្រពាំងរូង ចុះការពារ ដើរល្បាតនៅក្នុងមូលដ្ឋាន និងការពារគោលដៅនៅវត្តរូងគីរីសត្ថារាម(វត្តត្រពាំងរូង) និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង