រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានចុះធ្វើវេទិការ សាធារណៈ នៅចំនុច សាលាអនុវិទ្យាល័យ ហ៊ុនសែនជ្រោយប្រស់ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជ្រោយប្រស់: ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹកកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋានដឹកនាំដោយលោក អ/ទោ ហាត់ រុច នាយផ្នែកសណ្តាប់ធ្នាប់ និងមានការចូលរួមពីលោក ម៉ុត មាលីវ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំ បានចុះធ្វើវេទិការសាធារណៈ គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំនុច ចំនួន ០១លើក នៅចំនុច សាលាអនុវិទ្យាល័យ ហ៊ុនសែនជ្រោយប្រស់ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងបានផ្សព្វផ្សាយបន្ថែមខ្លឹមសារសំខាន់ៗដូចខាងក្រោម ÷១- ផ្សព្វផ្សាយអំពី ច្បាប់ចរាចរផ្លូវគោក២- ផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃគ្រឿងញៀន~ វេទិការខាងលើមានសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូចូលរួមសរុប ៤៦នាក់ ស្រី ២០នាក់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង