រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងកន្លែងសាលាឧបសម្ព័ន្ធសម្រាប់កុមាររៀននៅកោះកាង ស្ថិតនៅភូមិពាមក្រសោប២ និងបានជួយសាងសង់ស្ពានឈើ១កន្លែង សម្រាប់ឲ្យសិស្សធ្វើដំណើរឆ្លងទៅរៀននៅសាលាឆទានជាបណ្ដោះអាសន្នសិន

លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងកន្លែងសាលាឧបសម្ព័ន្ធសម្រាប់កុមាររៀននៅកោះកាង ស្ថិតនៅភូមិពាមក្រសោប២ និងបានជួយសាងសង់ស្ពានឈើ១កន្លែង ដែលមានបណ្តោយប្រវែង ៣០ម៉ែត្រ ទទឹង១,៥ម៉ែត្រ សម្រាប់ឲ្យសិស្សធ្វើដំណើរឆ្លងទៅរៀននៅសាលាឆទានជាបណ្ដោះអាសន្នសិន ព្រោះសាលាឧបសម្ព័ន្ធនៅកន្លែងចាស់ត្រូវបានរុះរើ មិនទាន់អាចដំណើការសាងសង់ថ្មីបាន និងដោយសារក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន ក៏ត្រូវបានសម្រេចពន្យាពេលក្នុងការសាងសង់ដោយរងចាំផុតដូវវស្សាសិន ។
ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង