មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ស្ដ្រី និងក្មេងស្រី” ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំទាំង៦ និងស្ដ្រីជាមេភូមិ អនុភូមិ នៃស្រុកស្រែអំបិល ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុកស្រែអំបិល។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ដើម្បីជម្រុញ គ.ក.ន.ក ឃុំ ក្នុងការធានាប្រសិទ្ធិភាព នៃការអនុវត្តតួនាទី និងការពង្រឹងការងារសេវាសង្គម ឱ្យកាន់តែមានប្រសិទ្ធិភាព និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី និងក្មេងស្រី យកចិត្តទុកដាក់ទៅលើអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ និងទៅទទួលយកសេវាសុខភាព នៅតាមមណ្ឌលសុខភាព គោលដៅកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះទាន់ពេលវេលា ដែលមានអ្នកចូលរួមសរុបចំនួន ៦៥នាក់ (ស្រី ៤៥នាក់) នៅអគារធនធានមនុស្ស វិទ្យាល័យស្រែអំបិល ។
#មន្ទីរកិច្ចការនារីខេត្តកោះកុង
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២