លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងជាប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ដោយមានរបៀបវារ:ដូចខាងក្រោម÷
១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍ឆមាសទី១
២-ការត្រួតពិនិត្យអំពីការបង់ប្រាក់សមាជិកភាព ប្រចាំឆ្នាំ ២០២២
៣-ពិនិត្យ ពិភាក្សាលើការបន្ដកិច្ចសន្យាលេខា សមាគមក្រុម ប្រឹក្សាថ្នាក់មូលដ្ឋាន
៤-ពិនិត្យការងារប្រើប្រាស់ថវិកាសម្រាប់វគ្គបណ្ដុះបណ្ដាលតម្រង់ទិសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងការបែងចែកការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ
៥-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីម
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីព្រឹក