រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ឆ្នាំ២០២២ របស់គ.ក.ស.ក ស្រុកកោះកុង នៅសាលាស្រុកកោះកុង។

ឃុំត្រពាំងរូង ៖ ព្រឹកថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ឆ្នាំ២០២២ របស់គ.ក.ស.ក ស្រុកកោះកុង ដើម្បីបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក ស្រុកកោះកុង និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ២២នាក់ ស្រី ០៩នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈកិច្ចប្រជុំ

១/ចុះបញ្ចីវត្តមាន

២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈ

៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២

៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២

៥/បញ្ហាប្រឈមដំណោះស្រាយ និងផ្សេងៗ

៦/ផែនការសកម្មភាពបន្ត៧/បូកសរុបនិងបិទកិច្ច

ប្រជុំប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង