ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងជំនួយការឃុំ សហការជាមួយកម្លាំងប៉ុស្ត៍នរគបាលការពារដែនទឹក (ឡាំដាំ) បានចូលរួម ក្នុងកម្មវិធី អបអរសាទរពិធីដាំកូនឈើក្នុងតំបន់រៀបរយ និងតំបន់ប្រវត្តិសាស្រ្តយោធា នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ប៊ុន លើត រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកោះកុង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំកោះកាពិ