រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២

រសៀលថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក ផាត់ សេង អនុប្រធានមន្ទីរ បានដឹកនាំបើកកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់ការិយាល័យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

លោកប្រធានអង្គប្រជុំ ស្នើឱ្យបណ្តាការិយាល័យ យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត និងដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការ ដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់មន្ទីរ៕

អត្ថបទទាក់ទង