រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីបញ្ជ្រាប និងពង្រឹងសមត្ថភាពមិត្តអប់រំមិត្ត ដើម្បី ផ្សព្វផ្សាយអប់រំមេរោគអេដស៍/ជំងឺអេដស៍ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

ព្រឹកថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអេដស៍ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផាត់ សេង អនុប្រធានមន្ទីរ តំណាងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយបញ្ជ្រាប និងពង្រឹងសមត្ថភាពមិត្តអប់រំមិត្ត ដើម្បី ផ្សព្វផ្សាយអប់រំមេរោគអេដស៍/ជំងឺអេដស៍ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

គោលបំណងបញ្ជ្រាបការយល់ដឹងបានទូលំទូលាយ នូវខ្លឹមសារជាមូលដ្ឋានចំណេះដឹងនានា ឲ្យដល់មន្ត្រីរាជការ បុគ្គលិក កម្មករ ដែលស្ថិតក្នុងក្របខណ្ឌរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមគ្រួសារ មានការកែប្រែ អាកប្បកិរិយា ប្រកបដោយសីលធម៌ ក្នុងការប្រព្រឹត្តដែលទាក់ទងនឹងសកម្មភាពរួមភេទ ប្រកបដោយសុវត្ថិភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រូវយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍ នៃការប្រើប្រាស់ស្រោមអនាម័យ និងបំណិនជីវិតតាមមធ្យោបាយរៀងៗខ្លួន និងបង្កើតឲ្យមានការយល់ដឹងឲ្យបានទូលំទូលាយអំពីសិទ្ធិជាមូលដ្ឋានរបស់អ្នកផ្ទុកមេរោគអេដស៍ ត្រូវចូលរួមលុបបំបាត់ការរើសអើងគ្រប់ប្រភេទ ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារណាដែលមានមេរោគអេដស៍ និងជំងឺអេដស៍ជាដើម ព្រមទាំងយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់សេដ្ឋកិច្ចសង្គម និងគ្រួសារ និងរួមចំណែកក្នុងការលើកទឹកចិត្តដល់អ្នកប្រើប្រាស់គ្រឿងញៀនដែលស្ម័គ្រចិត្តទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ព្រមទាំងលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង និងបញ្ជ្រាបបន្ថែមអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្វើនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង៕

អត្ថបទទាក់ទង