តាមការចាត់តាំងលោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ និងជាជនបទបង្គោលគណនេយ្យភាពសង្គមស្រុក លោក ទន់ សេដ្ឋា ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកគិរីសាគរ លោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី គង់ គន្ធា នាយិកាអង្គការអភិវឌ្ឍន៍គ្រួសារ បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំរួមក្នុងការផ្ដល់សេវាមណ្ឌលសុខភាព សាលាឃុំ សាលារៀន ក្នុងឃុំកោះស្ដេច ដោយមានការសមាជិកា អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អនុភូមិ មណ្ឌលសុខភាព លោកគ្រូអ្នកគ្រូសាលាបឋមកោះស្ដេចនិងព្រែកស្មាច់ ព្រមទាំងប្រជាពលរដ្ឋទាំងបីភូមិធ្វើឡើងនៅសាលាឃុំកោះស្ដេច ភូមិកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………………………..
ថ្ងៃចន្ទ ១០ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២