ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក សៀង កក្កដា អភិបាលរងក្រុង តំណាងអោយលោកអភិបាលក្រុង ដោយមានការចូលរួមពីលោកចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិ បាននាំយកថវិកាដែលទទួលបានពីរដ្ឋបាលខេត្ត ទៅប្រគល់ជូនគ្រួសារដែលស្លាប់ដោយសារជំងឺកូវីដ_១៩ ចំនួន២គ្រួសារ នៅភូមិ១ សង្កាត់ដងទង់ មួយគ្រួសារ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ មួយគ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២.៥០០.000រៀល (ក្នុងនោះថវិការបស់រាជរដ្ឋាភិបាល ចំនួន ពីរលានរៀល និងថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ ចំនួន ៥០០,០០០ រៀល) ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#