រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចបានដឹកនាំគណៈកម្មាធិការវត្តកោះកែវមរកត៌(ហៅវត្តកោះស្ដេច)ចុះសួរសុខទុក្ខព្រះតេជគុណ សួស សារិទ្ធ មានជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលបឋមនៅមណ្ឌលសុខភាពគិរីសាគរ

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងរបស់ លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំគណៈកម្មាធិការវត្តកោះកែវមរកត (ហៅវត្តកោះស្ដេច) ចុះសួរសុខទុក្ខព្រះតេជគុណ សួស សារិទ្ធ មានជំងឺទឹកនោមផ្អែមដែលនិមន្តមកសម្រាកព្យាបាលបឋមនៅមណ្ឌលសុខភាពគិរីសាគរ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ លោកស្រី ក៏បានកៀងគរថវិកាមួយចំនួនពីសប្បុរសជនដែលមានរាយនាមដូចខាងក្រោម៖
១.លោកស្រី គឹម ហ៊ួរ ឧបត្ថម្ភបច្ច័យចំនួន ២០០,០០០រៀល
២.លោកស្រី ឃិត យ៉ាត ឧបត្ថម្ភបច្ច័យចំនួន ៥០,០០០រៀល
៣.អ្នកស្រី អាន់ សំឡាន ឧបត្ថម្ភបច្ច័យចំនួន ១០០,០០០រៀល
៤.អ្នកស្រី អាន់ សំឡួន ឧបត្ថម្ភបច្ច័យចំនួន ៥០,០០០រៀល
បច្ច័យសរុបចំនួន ៤០០,០០០រៀល សម្រាប់ប្រគេនជូនដល់ព្រះតេជគុណ ដើម្បីធ្វើជាសោហ៊ុយសម្រាប់ធ្វើដំណើរទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកោះកុង។ រដ្ឋបាលឃុំកោះស្ដេច សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ និងសូមជូនពរនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង