លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានឣនុញ្ញាតដល់ទូរទស្សន៍ BTV ផ្ដល់បទសម្ភាសន៍លើ÷
១-វឌ្ឍន៍ភាព នៃការស្ថាបនាស្ពានបេតុងជំនួសស្ពានដែកបាឡេ ប្រវែងជាង ១២៦ម៉ែត្រ ទទឹង ១១ម៉ែត្រ នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ពេលនេះចាប់ផ្ដើមដំណើរការសាងសង់ហើយ ។
២- ការសាងសង់ការិយាល័យច្រកនគបាលអន្តោប្រវេសន៍អន្តរជាតិចាំយាម ថ្មី
៣-ការវិឌ្ឍន៍នៃការទទួលយកក្រុមហ៊ុនដឹកសម្រាម អេកូ ឡូខល សឺលូសិន ឯ.ក ឃើញថាក្រុមហ៊ុនបានខិតខំក្នុងការប្រមូលសម្រាមបានយ៉ាងល្អ
ជាចុងក្រោយលោកអភិបាលស្រុកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកមណ្ឌលសីមា សូមជួយទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមានរបៀប ដើម្បីជួយថែរក្សាសុខភាព និងបរិស្ថានផងដែរ ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២២