លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយក្រុមការងារគម្រោង «សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម» ដឹកនាំដោយអង្គការ អេដ អេ អាកស្យុង (AEA) ក្រោមកិច្ចសហការជាមួយសម្ព័ន្ធភាពជាតិ សមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារពាមក្រសោប ។
ក្នុងជំនួបនេះ គឺសិក្សាស្វែងយល់អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋានប្រកបដោយចីរភាព ពង្រឹងនូវការផ្តល់សេវាកម្ម កាត់បន្ថយភាពក្រីក្រ និងវិសមភាព ។
នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ពាមក្រសោប
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២