/ / /

សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលស្រុកស្រែអំបិលចំពោះមរណភាពរបស់ លោកស្រី នាក់ ភាព ភរិយារបស់លោក យ៉ង់​ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ លោកស្រី នាក់ ភាព ភរិយារបស់លោក យ៉ង់​ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាពកាលពី វេលាម៉ោង ២:៣០ នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្ដីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកស្រី នាក់ ភាព សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    លោកស្រី ទូច ស៊ីថា អនុប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារអប់រំក្រៅប្រព័ន្ធ និងមន្ត្រីការិយាល័យអប់រំទទួលបន្ទុកការងារកុមារតូច និងបឋមសិក្សា ចូលរួមប្រជុំជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ស្ដីពីការគ្រប់គ្រងការងារប្រព័ន្ធព័ត៌មាននិងគ្រប់គ្រងអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន

  • ហេង គីមឆន/
    12/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំទួលគគីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានទទួលកិច្ចស្វាគមន៍​ក្រុមការងារជន បង្គោល គណនេយ្យភាពសង្គម នៃរដ្ឋបាលខេត្តកោះកុង ចុះមកត្រួតពិនិត្យ គាំទ្របច្ចេកទេស និងបានទទួលផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs)

  • ហេង គីមឆន/
    12/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងពិធីផ្សព្វផ្សាយ”ស្តីពីយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់”

  • រដ្ឋបាលស្រុកគិរីសាគរ/
    12/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិភាក្សា លើការងារសាង សង់អាគារសាលាបឋមសិក្សាកោះស្ដេច