រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ភុតសា សិរិ ជំទប់ទី២ និងលោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ អ៊ុន សំអឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលកំពុងមានជម្ងឺសំរាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានឧបត្ថម្ភថវិកាចំនួន៤០០,០០០រៀល (លោកស្រី គឹម ហ៊ួរ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និង លោកស្រី ភុតសា សិរិ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល) ដើម្បីទុកសម្រាប់ទៅព្យាបាលនៅមន្ទីពេទ្យ។
ថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២